ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង
យូសុះនៅតែខ្លាំងពូកែជានិច្ច។
សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប
ដែលគ្មាននរណាអាចយកជ័យជំនះបាន
សូមទ្រង់ដែលជាអ្នកគង្វាល
និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
សូមអុលឡោះជាម្ចាស់របស់ពុកជួយទំនុកបំរុងកូន
សូមទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត
ប្រទានពរកូន
គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ
ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ
ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។