លោកុប្បត្តិ 48:15-16
លោកុប្បត្តិ 48:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានដើរតាម ជាព្រះដែលបានថែរក្សាពុកពេញមួយជីវិត រហូតមកដល់ថ្ងៃនេះ ជាទេវតាដែលបានរំដោះ ឲ្យពុករួចពីគ្រប់សេចក្ដីអាក្រក់ សូមព្រះអង្គប្រទានពរក្មេងទាំងពីរនេះ ហើយឲ្យគេបានរក្សាឈ្មោះពុក ឈ្មោះរបស់លោកអ័ប្រាហាំ និងលោកអ៊ីសាកជាជីតារបស់គេ សូមឲ្យអ្នកទាំងពីរបានចម្រើនឡើង មានគ្នាសន្ធឹកនៅលើផែនដី»។
លោកុប្បត្តិ 48:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រួចលោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាកធ្លាប់គោរពបម្រើ សូមព្រះជាម្ចាស់ដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំឭកឈ្មោះពុក ឈ្មោះរបស់លោកអប្រាហាំជាជីតា និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
លោកុប្បត្តិ 48:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគាត់ឲ្យពរដល់យ៉ូសែបថា សូមឲ្យព្រះដែលអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ បានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់១ជីវិតដរាបដល់សព្វថ្ងៃនេះ គឺជាទេវតា ដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចំរើនឡើង មានគ្នាសន្ធឹកនៅលើផែនដី