អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសម្រេច ស្ដេចនឹងកំទេចពួកមានអំណាចខ្លាំងពូកែ ហើយកំទេចប្រជាជនដ៏វិសុទ្ធទៀតផង។ ពេលបានចំរុងចំរើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្ដេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែស្តេចលើស្តេចទាំងអស់ ក៏ស្ដេចហ៊ានប្រឆាំងដែរ តែស្ដេចនោះនឹងត្រូវរលំ ដោយគ្មាននរណាផ្ដួលឡើយ។