យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទូទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់ដានីយ៉ែល
ដ្បិតទ្រង់ជាម្ចាស់ដែលនៅអស់កល្ប
ហើយទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច។
រាជ្យរបស់ទ្រង់មិនសាបសូន្យឡើយ
ទ្រង់គ្រងរាជ្យរហូតតរៀងទៅ។
ទ្រង់សង្គ្រោះ និងរំដោះមនុស្សលោក
ទ្រង់សំដែងទីសំគាល់ និងឫទ្ធិអំណាច
នៅលើមេឃ និងនៅលើផែនដី
គឺទ្រង់នេះហើយដែលបានសង្គ្រោះ
ដានីយ៉ែលឲ្យរួចពីក្រញាំតោ»។