ដានីយ៉ែល 6:26-27

ដានីយ៉ែល 6:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។ ព្រះ‌អង្គ​រំដោះ ហើយ​សង្គ្រោះ ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែន‌ដី គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ដានី‌យ៉ែល ឲ្យ​រួច​ពី​អំណាច​សិង្ហ»។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទួ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានី‌យ៉ែល ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ ព្រះ‌រាជ្យ​របស់​ព្រះអង្គ​មិន​សាប‌សូន្យ​ឡើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។ ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ ទ្រង់​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី គឺ​ទ្រង់​ដែល​បាន​ប្រោស​ឲ្យ​ដានី‌យ៉ែល​រួច​ពី​អំណាច​សិង្ហ។

ចែក​រំលែក
អាន ដានីយ៉ែល 6