ដានី‌យ៉ែល 6:26-27

ដានី‌យ៉ែល 6:26-27 គកស១៦

យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។ ព្រះ‌អង្គ​រំដោះ ហើយ​សង្គ្រោះ ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែន‌ដី គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ដានី‌យ៉ែល ឲ្យ​រួច​ពី​អំណាច​សិង្ហ»។

អាន ដានី‌យ៉ែល 6