1
សុភាសិត 18:21
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
ប្រៀបធៀប
រុករក សុភាសិត 18:21
2
សុភាសិត 18:10
ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
រុករក សុភាសិត 18:10
3
សុភាសិត 18:24
អ្នកណាដែលមានមិត្រភក្តិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែ មានមិត្រសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
រុករក សុភាសិត 18:24
4
សុភាសិត 18:22
អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ។
រុករក សុភាសិត 18:22
5
សុភាសិត 18:13
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
រុករក សុភាសិត 18:13
6
សុភាសិត 18:2
ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
រុករក សុភាសិត 18:2
7
សុភាសិត 18:12
មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
រុករក សុភាសិត 18:12
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ