1
សុភាសិត 17:17
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។
ប្រៀបធៀប
រុករក សុភាសិត 17:17
2
សុភាសិត 17:22
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
រុករក សុភាសិត 17:22
3
សុភាសិត 17:9
អ្នកណាដែលគ្របបាំងសេចក្ដីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។
រុករក សុភាសិត 17:9
4
សុភាសិត 17:27
អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
រុករក សុភាសិត 17:27
5
សុភាសិត 17:28
សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ឯអ្នកណាដែលបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។
រុករក សុភាសិត 17:28
6
សុភាសិត 17:1
បើមានតែបាយក្រៀម១ដុំ ដែលនឹងបរិភោគដោយសេចក្ដីសុខ នោះវិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ។
រុករក សុភាសិត 17:1
7
សុភាសិត 17:14
ការចាប់ផ្តើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង។
រុករក សុភាសិត 17:14
8
សុភាសិត 17:15
អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
រុករក សុភាសិត 17:15
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ