1
សុភាសិត 19:21
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ប្រៀបធៀប
រុករក សុភាសិត 19:21
2
សុភាសិត 19:17
អ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។
រុករក សុភាសិត 19:17
3
សុភាសិត 19:11
សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
រុករក សុភាសិត 19:11
4
សុភាសិត 19:20
ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
រុករក សុភាសិត 19:20
5
សុភាសិត 19:23
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
រុករក សុភាសិត 19:23
6
សុភាសិត 19:8
អ្នកណាដែលបានប្រាជ្ញា នោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។
រុករក សុភាសិត 19:8
7
សុភាសិត 19:18
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
រុករក សុភាសិត 19:18
8
សុភាសិត 19:9
សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
រុករក សុភាសិត 19:9
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ