លោកុប្បត្តិ 39:7-9
លោកុប្បត្តិ 39:7-9 GKHB
ក្រោយពីការទាំងនេះមានកើតឡើងដូច្នេះ: ប្រពន្ធរបស់ម្ចាស់យ៉ូសែប ចេះតែដៀងភ្នែកមើលយ៉ូសែប ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែគាត់បដិសេធ ហើយនិយាយនឹងប្រពន្ធរបស់ម្ចាស់គាត់ថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំមិនខ្វល់ខ្វាយអំពីអ្វីមួយក្នុងផ្ទះទេ ហើយលោកបានប្រគល់អ្វីៗទាំងអស់ដែលលោកមាន មកក្នុងដៃរបស់ខ្ញុំ។ ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។