ក្មេងប្រុសដែលមានអាយុប្រាំបីថ្ងៃក្នុងចំណោមអ្នករាល់គ្នា ត្រូវតែទទួលពិធីកាត់ស្បែក គឺគ្រប់ទាំងមនុស្សប្រុសគ្រប់ជំនាន់របស់អ្នករាល់គ្នា ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេសណាក៏ដោយដែលមិនមែនជាពូជពង្សរបស់អ្នក។ ទោះបីជាអ្នកដែលកើតក្នុងផ្ទះរបស់អ្នក ឬអ្នកដែលទិញដោយប្រាក់ក៏ដោយ ក៏ត្រូវតែទទួលពិធីកាត់ស្បែកជាដាច់ខាត។ ធ្វើដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងជាប់ក្នុងរូបសាច់របស់អ្នករាល់គ្នា ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។