ទំនុកតម្កើង 34
34
ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ធ្វើពុតជាវិកលចរិតនៅចំពោះព្រះភ័ក្ត្រស្ដេចអប៊ីម៉ាឡេក ធ្វើឲ្យស្ដេចអប៊ីម៉ាឡេកដេញព្រះអង្គចេញទៅ។#៣៤.០ សូមអាន ១សយ. ២១.១១-១៥។
1ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់
គ្រប់ពេលវេលា
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
2ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ!
ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់
ហើយមានអំណរសប្បាយឡើង!។
3សូមប្រកាសជាមួយខ្ញុំថា
ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង!
យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
4ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ
ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច
ទាំងអម្បាលម៉ាន។
5អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ
អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
ហើយនឹងមិនខកចិត្តសោះឡើយ#៣៤.៥ ឬអាម៉ាស់មុខ។។
6មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយសង្គ្រោះគេឲ្យរួចផុត
ពីគ្រោះកាចទាំងប៉ុន្មានផង។
7ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
8 #
១ពត្រ. ២.៣
ចូរពិសោធមើលដោយខ្លួនឯងចុះ
ដើម្បីឲ្យដឹងថាព្រះអម្ចាស់
មានព្រះហឫទ័យសប្បុរសដ៏លើសលុប!
អ្នកណាពឹងផ្អែកលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។
9អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ
ចូរគោរពកោតខ្លាចព្រះអម្ចាស់
ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ
នឹងមិនខ្វះអ្វីឡើយ។
10អ្នកមាន#៣៤.១០ ក្នុងព្រះគម្ពីរជាភាសាហេប្រឺមានសរសេរថា «សត្វសិង្ហ»។អាចជួបប្រទះនឹងការអត់ឃ្លាន
ខ្វះខាតចំណីបរិភោគ
តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់
នឹងមិនខ្វះអ្វីសោះឡើយ។
11កូនចៅអើយ ចូរនាំគ្នាមក
ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក
ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
12 #
១ពត្រ. ៣.១០-១២
តើមាននរណាចង់បានអាយុវែង
និងរស់នៅប្រកបដោយសុភមង្គលឬទេ?
13បើចង់បាន ត្រូវតែចេះទប់អណ្ដាត
កុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
14ចូរងាកចេញពីអំពើអាក្រក់
ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត
យ៉ាងអស់ពីចិត្ត។
15 ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត
ហើយទ្រង់យកព្រះហឫទ័យ
ទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
16 ព្រះអម្ចាស់តែងតែប្រឆាំង
នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
ពេលពួកគេស្លាប់ទៅ
គ្មាននរណានឹកដល់ពួកគេទៀតទេ។
17ពេលមនុស្សសុចរិតស្រែករកព្រះអង្គ
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយព្រះអង្គរំដោះគេ
ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
18 ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត
ហើយព្រះអង្គសង្គ្រោះអស់អ្នក
ដែលមានចិត្តសោកសង្រេង។
19មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ
ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
20 #
យហ. ១៩.៣៦
ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្ត
គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
21អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល
ហើយអ្នកដែលស្អប់មនុស្សសុចរិត
តែងតែទទួលទោសជានិច្ច។
22 ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ
តែងតែរួចផុតពីទុក្ខទោស។
Currently Selected:
ទំនុកតម្កើង 34: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.