1
ទំនុកតម្កើង 34:18
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។
Compare
Explore ទំនុកតម្កើង 34:18
2
ទំនុកតម្កើង 34:4
ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។
Explore ទំនុកតម្កើង 34:4
3
ទំនុកតម្កើង 34:19
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
Explore ទំនុកតម្កើង 34:19
4
ទំនុកតម្កើង 34:8
ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
Explore ទំនុកតម្កើង 34:8
5
ទំនុកតម្កើង 34:5
អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។
Explore ទំនុកតម្កើង 34:5
6
ទំនុកតម្កើង 34:17
ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយព្រះអង្គរំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
Explore ទំនុកតម្កើង 34:17
7
ទំនុកតម្កើង 34:7
ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
Explore ទំនុកតម្កើង 34:7
8
ទំនុកតម្កើង 34:14
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។
Explore ទំនុកតម្កើង 34:14
9
ទំនុកតម្កើង 34:13
បើចង់បាន ត្រូវតែចេះទប់អណ្ដាត កុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។
Explore ទំនុកតម្កើង 34:13
10
ទំនុកតម្កើង 34:15
ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកព្រះហឫទ័យ ទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
Explore ទំនុកតម្កើង 34:15
11
ទំនុកតម្កើង 34:3
សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង! យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
Explore ទំនុកតម្កើង 34:3
Home
Bible
Plans
Videos