ទំនុកតម្កើង 149
149
កិត្តិយសដ៏រុងរឿងរបស់ប្រជាជនដែលស្មោះត្រង់នឹងព្រះអង្គ
1ហាលេលូយ៉ា!
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
ចូរច្រៀងសរសើរព្រះអង្គ
នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ!
2ចូរឲ្យជនជាតិអ៊ីស្រាអែល
រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក
សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន
មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន!
3ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ
ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
ដោយវាយក្រាប់ និងដេញពិណ!
4ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ
នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប
ដោយសង្គ្រោះពួកគេ
5ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គ
នាំគ្នាអរសប្បាយដ៏លើសលុប
ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
សូម្បីតែនៅពេលយប់
ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ!
6សូមឲ្យគេសរសើរតម្កើងព្រះអង្គ
មិនដាច់ពីមាត់
ហើយឲ្យគេកាន់ដាវមុខពីរ
នៅជាប់នឹងដៃជានិច្ច
7ដើម្បីសងសឹកប្រជាជាតិនានា
និងដាក់ទោសជាតិសាសន៍ទាំងឡាយ
8ហើយយកច្រវាក់ចងស្ដេច
និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។
9ការដាក់ទោសសាសន៍ទាំងនោះ
ស្របតាមការសម្រេចរបស់ព្រះជាម្ចាស់នេះហើយ
ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក
ស្មោះត្រង់នឹងព្រះអង្គ!
ហាលេលូយ៉ា!
Currently Selected:
ទំនុកតម្កើង 149: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.