ទំនុកតម្កើង 150
150
ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់!
1ហាលេលូយ៉ា!
ចូរសរសើរតម្កើង
ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ!
ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស
ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
2ចូរសរសើរតម្កើងព្រះអង្គ
ចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ!
ចូរសរសើរតម្កើងព្រះអង្គ
ដ្បិតព្រះអង្គប្រសើរឧត្ដុង្គឧត្ដមបំផុត!
3ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ
ចូរសរសើរតម្កើងព្រះអង្គ
ដោយដេញចាប៉ី និងដេញពិណ!
4ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយក្រាប់ និងរាំរបាំ!
ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយឃឹម និងផ្លុំខ្លុយ!
5ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយស្គរយ៉ាងពីរោះ!
ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយស្គរឲ្យលាន់ឮរំពង!
6ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល
សរសើរតម្កើងព្រះអម្ចាស់!
ហាលេលូយ៉ា!
Currently Selected:
ទំនុកតម្កើង 150: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.