Revelation 10
10
1 ខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃមានពពកព័ទ្ធជុំវិញ ហើយនៅលើក្បាលមានឥន្ទធនូ មុខទេវតានោះដូចជាដួងអាទិត្យ រីឯជើងដូចជាបង្គោលភ្លើង
2 ហើយនៅក្នុងដៃមានសៀវភៅតូចមួយដែលបានបើកជាស្រេច។ ទេវតានោះបានដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក
3 ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចជាសត្វតោស្រែករោទ៍ ហើយពេលទេវតានោះស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏និយាយដែរ។
4 នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។
5 បន្ទាប់មក ទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅស្ថានសួគ៌
6 ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ
7 ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរដែលលោកបម្រុងនឹងផ្លុំ នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងបានសម្រេចដូចព្រះអង្គបានប្រកាសប្រាប់ពួកអ្នកនាំព្រះបន្ទូលជាបាវបម្រើរបស់ព្រះអង្គ»។
8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។
9 ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។
10 ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។
11 បន្ទាប់មក ពួកគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលម្ដងទៀតអំពីជនជាតិ អំពីប្រទេស អំពីភាសា និងអំពីស្ដេចជាច្រើន»។
Currently Selected:
Revelation 10: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.