YouVersion Logo
Search Icon

សាការី 4

4
និមិត្តទីប្រាំ: ជើងចង្កៀងមាស
1ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។ 2ទូតសួគ៌នោះ​សួរ​ខ្ញុំ​ថា​៖ “តើ​អ្នក​ឃើញ​អ្វី​?”។
ខ្ញុំ​ក៏​ឆ្លើយថា​៖ “ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ជើងចង្កៀង​មួយ​ធ្វើពី​មាស​ទាំងអស់ ចានគោម​មួយ​នៅលើ​កំពូល​ជើងចង្កៀង និង​ចង្កៀង​ប្រាំពីរ​នៅលើ​ជើងចង្កៀង ព្រមទាំង​បំពង់​ប្រាំពីរ​សម្រាប់​ចង្កៀង​ទាំងនោះ​ដែល​នៅលើ​កំពូល​ជើងចង្កៀង​ផង​។ 3មាន​ដើមអូលីវ​ពីរ​នៅក្បែរ​ជើងចង្កៀង​ដែរ មួយ​នៅ​ខាងស្ដាំ​ចានគោម ហើយ​មួយទៀត​នៅ​ខាងឆ្វេង​ចានគោម”។
4បន្ទាប់ពី​ឆ្លើយ​ហើយ ខ្ញុំ​ក៏​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។
5ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “តើ​អ្នក​មិន​ដឹង​ថា​ទាំងនេះ​ជា​អ្វី​ទេ​ឬ​?”។
ខ្ញុំ​តបថា​៖ “មិន​ដឹង​ទេ លោកម្ចាស់​នៃខ្ញុំ​អើយ”។
6ទូតសួគ៌​ក៏​តប ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដល់​សូរ៉ូបាបិល​ថា​: ‘មិនមែន​ដោយ​កម្លាំង ក៏​មិនមែន​ដោយ​អំណាច​ដែរ គឺ​ដោយ​វិញ្ញាណ​របស់យើង​វិញ’។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: 7‘ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី​? អ្នកនឹង​ទៅជា​ទីរាបស្មើ​នៅចំពោះ​សូរ៉ូបាបិល ហើយ​គាត់​នឹង​យក​ថ្ម​កំពូល​ចេញមក ជាមួយនឹង​សម្រែក​ថា​: “ព្រះគុណ ព្រះគុណ​ដល់​ថ្មនេះ​!”’”។
8បន្ទាប់មក ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​ខ្ញុំ​ដូចតទៅ​៖ 9“ដៃ​របស់​សូរ៉ូបាបិល​បាន​ចាក់គ្រឹះ​ដំណាក់​នេះ ហើយ​ដៃ​របស់គាត់​នឹង​បង្ហើយ​ផង”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នករាល់គ្នា​។ 10ដ្បិត​តើ​នរណា​បាន​មើលងាយ​ថ្ងៃ​នៃ​ការ​តូចតាច​? ភ្នែកទាំងប្រាំពីរ​នឹង​ឃើញ​ខ្សែប្រយោល​នៅក្នុង​ដៃ​របស់​សូរ៉ូបាបិល ក៏​នឹង​អរសប្បាយឡើង​។ ភ្នែកទាំង​ប្រាំពីរ​នោះ គឺ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​ដែល​ទត​ចុះឡើង​លើ​ផែនដី​ទាំងមូល​។
11រួច​ខ្ញុំ​សួរ​ទូតសួគ៌នោះ​ថា​៖ “តើ​ដើមអូលីវ​ទាំង​ពីរ​នេះ​ដែល​នៅ​ខាងស្ដាំ និង​ខាងឆ្វេង​ជើងចង្កៀង​ជា​អ្វី​?”។ 12ខ្ញុំ​សួរ​គាត់​ម្ដងទៀត​ថា​៖ “តើ​មែក​ទាំង​ពីរ​របស់​ដើមអូលីវ ដែល​នៅក្បែរ​បំពង់​មាស​ទាំង​ពីរ​សម្រាប់​បង្ហូរ​ប្រេង​មាស​ចេញ​នោះ ជា​អ្វី​?”។
13គាត់​តប​នឹង​ខ្ញុំ​ថា​៖ “តើ​អ្នក​មិន​ដឹង​ថា​ទាំងនេះ​ជា​អ្វី​ទេ​ឬ​?”។
ខ្ញុំ​ក៏​ឆ្លើយថា​៖ “មិន​ដឹង​ទេ លោកម្ចាស់​នៃខ្ញុំ​អើយ”។
14គាត់​ក៏​ប្រាប់ថា​៖ “ទាំងនេះ​ជា​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក#4:14 អ្នកដែលត្រូវបានចាក់ប្រេងអភិសេក―ន័យត្រង់គឺ “កូនចៅនៃប្រេង”។​ពីរ​នាក់ ជា​អ្នកដែល​ឈរ​នៅក្បែរ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល”៕

Currently Selected:

សាការី 4: GKHB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for សាការី 4