យេរេមា 45
45
ហោរាយេរេមាសម្រាលទុក្ខលោកបារូក
1នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា គឺនៅក្នុងឆ្នាំទីបួននៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា 2គឺព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដល់បារូកអ្នកដូច្នេះថា៖ 3«អ្នកបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ាបានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយដោយថ្ងូរ ឥតមានសេចក្ដីសម្រាកឡើយ។ 4អ្នកត្រូវនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ របស់អ្វីដែលយើងបានស្អាងឡើង នោះយើងនឹងរំលំចុះ ហើយរបស់អ្វីដែលយើងបានដាំ នោះយើងនឹងដករំលើងវិញ ក៏ធ្វើយ៉ាងនោះនៅពេញក្នុងស្រុក។ 5តើអ្នកស្វែងរកការយ៉ាងធំសម្រាប់ខ្លួនឬ? កុំឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯអ្នក យើងនឹងទុកឲ្យអ្នកមានជីវិតរស់នៅគ្រប់ទីកន្លែងណាដែលអ្នកនឹងទៅ»។
Currently Selected:
យេរេមា 45: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies