YouVersion Logo
Search Icon

យេរេមា 45

45
ហោរា​យេរេមា​សម្រាល​ទុក្ខ​លោក​បារូក
1នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ ចុះ​ក្នុង​ក្រាំង​តាម​មាត់​ហោរា​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា 2គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដល់​បារូក​អ្នក​ដូច្នេះ​ថា៖ 3«អ្នក​បាន​និយាយ​ថា ឥឡូវ​នេះ វរ​ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បន្ថែម​សេចក្ដី​សោក‌សៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សម្រាក​ឡើយ។ 4អ្នក​ត្រូវ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ របស់​អ្វី​ដែល​យើង​បាន​ស្អាង​ឡើង នោះ​យើង​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​យើង​បាន​ដាំ នោះ​យើង​នឹង​ដក​រំលើង​វិញ ក៏​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក។ 5តើ​អ្នក​ស្វែង​រក​ការ​យ៉ាង​ធំ​សម្រាប់​ខ្លួន​ឬ? កុំ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​អ្នក យើង​នឹង​ទុក​ឲ្យ​អ្នកមាន​ជីវិត​រស់​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​នឹង​ទៅ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in