អេសេគាល 19
19
ទំនួញរបស់មេដឹកនាំអ៊ីស្រាអែល
1មួយទៀត ចូរអ្នកចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
2ចូរថា តើម្តាយអ្នកថាអ្វី? គឺជាសិង្ហញី
ដែលបានក្រាបនៅកណ្ដាលសិង្ហឈ្មោល
ក៏បំបៅកូន នៅកណ្ដាលពួកសិង្ហស្ទាវ
3ក៏បានចិញ្ចឹមកូនមួយ ដែលត្រឡប់ទៅជាសិង្ហស្ទាវ
ហើយបានហាត់ចាប់រំពា
វាក៏ត្របាក់លេបមនុស្សទៅ។
4អស់ទាំងសាសន៍បានឮនិយាយពីវា
រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ
ក៏ខ្លុះដឹកទៅឯស្រុកអេស៊ីព្ទ។
5ឯមេ កាលឃើញថារង់ចាំយូរ
តែទីសង្ឃឹមបានបាត់ហើយ
ក៏យកកូនមួយទៀតឲ្យឡើងជាសិង្ហស្ទាវ។
6រួចកូននោះក៏ដើរទៅមកជាមួយពួកសិង្ហឈ្មោល
វាត្រឡប់ជាសិង្ហស្ទាវ ហើយក៏ហាត់ចាប់រំពា
ត្របាក់លេបមនុស្សទៅដែរ។
7វាបានកម្ទេចទីមាំមួនរបស់គេ
ហើយបានបំផ្លិចបំផ្លាញទីក្រុងរបស់គេ
ស្រុកនោះ និងប្រជាប្រជនទាំងប៉ុន្មាននៅក្នុងស្រុកនោះ
ក៏ភ័យស្លុតនឹងសំឡេងគ្រហឹមរបស់វា។
8គ្រានោះ អស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា
ស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា
ហើយវាជាប់ក្នុងរណ្តៅរបស់គេ។
9គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង
ដឹកទៅថ្វាយស្តេចបាប៊ីឡូន
គេនាំវាចូលទៅក្នុងទីមាំមួន
ដើម្បីមិនឲ្យឮសូរសំឡេងវា
នៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។
10ម្តាយរបស់អ្នកប្រៀបដូចជា
ដើមទំពាំងបាយជូរក្នុងចម្ការ
ដែលដាំនៅក្បែរផ្លូវទឹក
ក៏កើតមានផល ហើយមានខ្នែងជាច្រើន
ដោយនៅជិតទឹកបរិបូរ។ q1
11ដើមនោះមានមែកមាំ
សម្រាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង
ក៏លូតឡើងខ្ពស់ជាងមែកញឹកស្និត
វាទាញនាំភ្នែកដោយកម្ពស់
និងមែកយ៉ាងសន្ធឹករបស់វា។
12ប៉ុន្តែ វាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ
ហើយត្រូវបោះចុះដល់ដី
រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀម
មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ
ឯភ្លើងក៏ឆេះអស់រលីង។
13ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ
គឺក្នុងទីហួតហែង ហើយសោះស្ងួត។
14មានភ្លើងចេញពីដំបងមួយ ដែលធ្វើពីខ្នែងវា
ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ
សម្រាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតទេ
នេះជាបទទំនួញ ហើយទុកជាពាក្យទួញតទៅ»។
Currently Selected:
អេសេគាល 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies