អេសេគាល 15
15
ទំពាំងបាយជូរឥតប្រយោជន៍
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
2«កូនមនុស្សអើយ
តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត?
ឬមែកឈើណានៅក្នុងព្រៃ?
3តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ?
តើមនុស្សនឹងយកកំណាត់មួយបោះភ្ជាប់
សម្រាប់ព្យួរប្រដាប់ណាបានឬ?
4មើល៍! គេបោះទៅក្នុងភ្លើងចាត់ទុកជាឧសវិញ
ភ្លើងក៏ឆេះចុងសងខាង ហើយកណ្ដាលក៏ឆេះដែរ
តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ?
5មើល៍ កាលនៅទាំងមូលនៅឡើយ
ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ
ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ
សល់នៅតែរងើកប៉ុណ្ណោះ
តើនឹងប្រើការអ្វីណាបាន!
6ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលយើងបានប្រគល់ទៅភ្លើងចាត់ទុកជាឧសយ៉ាងណា នោះយើងនឹងប្រគល់ពួកក្រុងយេរូសាឡិមទៅយ៉ាងនោះដែរ។ 7យើងនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើងមួយ តែភ្លើងមួយទៀតនឹងឆេះគេ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងតាំងមុខទាស់នឹងគេ។ 8យើងនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
Currently Selected:
អេសេគាល 15: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies