ទំនុកដំកើង 121
121
ទំនុកច្រៀងតាមថ្នាក់
1ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ
តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា
2សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ
គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី។
3៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ
ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ
4មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែល
ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ
5ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក
ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។
6៙ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ
ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ
7ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់
ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក
8ឯដំណើរដែលអ្នកចេញចូលទៅមក
នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា
ចាប់តាំងពីឥឡូវនេះរៀងតទៅ។
Currently Selected:
ទំនុកដំកើង 121: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.