YouVersion Logo
Search Icon

ទំនុកដំកើង 122

122
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
1កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង
ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា
នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់
2ឱ​ក្រុង​យេរូ‌សាឡិម​អើយ
ជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ
3យេរូ‌សាឡិម​អើយ ឯង​បាន​សង់​ឡើង
ដូច​ជា​ទី​ក្រុង​ដែល​ណែន‌ណាន់​ជាប់​គ្នា
4ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា
គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល
ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
5ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យ
គឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជ‌វង្ស​ដាវីឌ
6ចូរ​អធិស្ឋាន ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សេចក្ដី​សុខ​ចុះ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯង បាន​សេចក្ដី​ចំរើន
7សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯង
ហើយ​សេចក្ដី​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​របស់​ឯង
8ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់
របស់​អញ
បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ
នៅ​ខាង​ក្នុង​ឯង​ចុះ
9ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​រាល់​គ្នា
នោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in