នេហេមា 7
7
1រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានដំរូវពួកឆ្មាំទ្វារ ពួកចំរៀង នឹងពួកលេវី ឲ្យធ្វើការងារទៅ 2នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡិម ដល់ហាណានី ជាបងប្អូនខ្ញុំ នឹងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន 3ហើយខ្ញុំបានហាមគេថា កុំឲ្យបើកទ្វារក្រុងយេរូសាឡិម មុនដែលថ្ងៃភ្លឺក្តៅឡើយ ហើយកាលគេនៅចាំយាម នោះត្រូវបិទហើយខ្ទាស់រនុកទៅវិញ ក៏ត្រូវដំរូវពួកអ្នកខ្លះនៅក្រុងយេរូសាឡិម ឲ្យចាំយាមតាមវេនគេ នៅទល់មុខនឹងផ្ទះគេរៀងខ្លួន 4រីឯទីក្រុងក៏ធំទូលាយណាស់ តែបណ្តាជនមានគ្នាតិចពេក ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។
5គ្រានោះ ព្រះនៃខ្ញុំទ្រង់បណ្តាលចិត្តខ្ញុំ ឲ្យប្រមូលពួកអ្នកធំ ពួកមេ នឹងពួកជន ដើម្បីនឹងរាប់គេតាមពង្សាវតារ ខ្ញុំក៏រកឃើញបញ្ជីពង្សាវតារនៃពួកអ្នក ដែលឡើងមកជាន់មុន ហើយខ្ញុំឃើញមានសេចក្ដីកត់ទុកក្នុងបញ្ជីនោះថា 6នេះជាពួកអ្នកស្រុក ដែលចេញពីសណ្ឋានជាឈ្លើយ ពីពួកអស់អ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានដឹកនាំទៅនោះ ហើយបានវិលមកឯក្រុងយេរូសាឡិម នឹងស្រុកយូដាវិញ គ្រប់គ្នាដល់ទីក្រុងរបស់គេរៀងខ្លួន 7ជាពួកអ្នកដែលបានមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម នឹងប្អាណា។
8នេះជាចំនួននៃពួកមនុស្សសាសន៍អ៊ីស្រាអែល គឺពួកប៉ារ៉ូស មាន២១៧២នាក់ 9ពួកសេផាធា មាន៣៧២នាក់ 10ពួកអើរ៉ាស មាន៦៥២នាក់ 11ពួកផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ នឹងយ៉ូអាប់ មាន២៨១៨នាក់ 12ពួកអេឡាំ មាន១២៥៤នាក់ 13ពួកសាធូរ មាន៨៤៥នាក់ 14ពួកសាកាយ មាន៧៦០នាក់ 15ពួកប៊ីនុយ មាន៦៤៨នាក់ 16ពួកបេបាយ មាន៦២៨នាក់ 17ពួកអាសកាឌ មាន២៣២២នាក់ 18ពួកអ័ដូនីកាម មាន៦៦៧នាក់ 19ពួកប៊ីកវ៉ាយ មាន២០៦៧នាក់ 20ពួកអេឌីន មាន៦៥៥នាក់ 21ពួកអេធើ ខាងហេសេគា មាន៩៨នាក់ 22ពួកហាស៊ូម មាន៣២៨នាក់ 23ពួកបេសាយ មាន៣២៤នាក់ 24ពួកហារេប មាន១១២នាក់ 25ពួកគីបៀន មាន៩៥នាក់ 26ពួកបេថ្លេហិម នឹងពួកនថូផា មាន១៨៨នាក់ 27ពួកអាន៉ាថោត មាន១២៨នាក់ 28ពួកបេត-អាសម៉ាវែត មាន៤២នាក់ 29ពួកគារយ៉ាត់-យារីម កេភីរ៉ា នឹងប្អៀរ៉ុត មាន៧៤៣នាក់ 30ពួករ៉ាម៉ា នឹងកេបា មាន៦២១នាក់ 31ពួកមីកម៉ាស មាន១២២នាក់ 32ពួកបេត-អែល នឹងអៃយ មាន១២៣នាក់ 33ពួកនៅក្រុងនេបូរ១ទៀត មាន៥២នាក់ 34ពួកអេឡាំ១ទៀតមាន១២៥៤នាក់ 35ពួកហារីម មាន៣២០នាក់ 36ពួកយេរីខូរ មាន៣៤៥នាក់ 37ពួកឡូឌ ហាឌីឌ នឹងអូណូរ មាន៧២១នាក់ 38ពួកសេណាអា មាន៣៩៣០នាក់។
39ឯពួកសង្ឃ ក្នុងពួកកូនចៅយេដាយ៉ា ខាងវង្សរបស់យេសួរ មាន៩៧៣នាក់ 40កូនចៅអ៊ីមមើរ មាន១០៥២នាក់ 41កូនចៅផាសហ៊ើរ មាន១២៤៧នាក់ 42កូនចៅហារីម មាន១០១៧នាក់។
43ឯពួកលេវី ក្នុងពួកកូនចៅយេសួរ នឹងកាឌមាលខាងវង្សរបស់ហូដាវា មាន៧៤នាក់ 44ឯពួកចំរៀង ក្នុងពួកកូនចៅអេសាភ មាន១៤៨នាក់ 45ឯពួកឆ្មាំទ្វារ ក្នុងពួកកូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា នឹងកូនចៅសូបាយ រួមទាំងអស់ មាន១៣៨នាក់។
46ឯពួកនេធីនិម គឺមានពួកកូនចៅស៊ីហា កូនចៅហាស៊ូផា នឹងកូនចៅថាបាអូត 47កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន 48កូនចៅលេបាណា កូនចៅហាកាបា កូនចៅសាលម៉ាយ 49កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ 50កូនចៅរីអាយ៉ា កូនចៅរេស៊ីន កូនចៅនេកូដា 51កូនចៅកាសាម កូនចៅអ៊ូសា កូនចៅផាសេហា 52កូនចៅបេសាយ កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម 53កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ 54កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា 55កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា 56កូនចៅនេស៊ីយ៉ា នឹងកូនចៅហាធីផា។
57ឯពួកកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន គឺកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា 58កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល 59កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម នឹងកូនចៅអាំម៉ូន 60ឯពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន ទាំងអស់រួមគ្នា មាន៣៩២នាក់។
61ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន នឹងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន 62នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា នឹងកូនចៅនេកូដា ទាំងអស់មាន៦៤២នាក់ 63ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ 64អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង 65ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។
66ពួកជំនុំទាំងអស់គ្នា មាន៤ម៉ឺន២ពាន់៣៦០នាក់ 67ឥតរាប់ពួកអ្នកបំរើប្រុសស្រីរបស់គេ ដែលមានចំនួន៧៣៣៧នាក់ទៀតនោះទេ ក៏មានពួកចំរៀងទាំងប្រុសទាំងស្រីចំនួន២៤៥នាក់ដែរ 68ឯសេះរបស់គេ មាន៧៣៦ លាកាត់ មាន២៤៥ 69អូដ្ឋ មាន៤៣៥ នឹងលា មាន៦៧២០។
70មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយដង្វាយសំរាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សំលៀកបំពាក់ពួកសង្ឃ៥៣០សំរាប់ 71ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក នឹងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ 72ឯដង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសំលៀកបំពាក់ពួកសង្ឃ៦៧សំរាប់ 73ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម នឹងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។
Currently Selected:
នេហេមា 7: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.