“កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅលើផែនដី ជាកន្លែងដែលមានសត្វល្អិត និងច្រែះស៊ី ជាកន្លែងដែលចោរគាស់ចូល ហើយលួចនោះឡើយ; ប៉ុន្តែចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌វិញ ជាកន្លែងដែលគ្មានសត្វល្អិត ឬច្រែះស៊ី ជាកន្លែងដែលគ្មានចោរគាស់ចូល ហើយលួចនោះឡើយ។ ជាការពិត ទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។