ម៉ាថាយ 6:16-18
ម៉ាថាយ 6:16-18 GKHB
“កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខរបស់អ្នក ដើម្បីកុំឲ្យគេឃើញថាអ្នករាល់គ្នាកំពុងតមអាហារ គឺឲ្យព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ឃើញវិញ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។