កំណើត​ពិភព​លោក 6இலிருந்து பிரபலமான வேதாகம வசனங்கள்

មនុស្ស​លោក​ចាប់​ផ្តើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស​រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «រស​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។ សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វិរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។