លោកុប្បត្តិ 10
10
ដើមប្រភពនៃប្រជាជាតិនានា
1នេះជាវង្សត្រកូលនៃពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត:
ក្រោយពីទឹកជំនន់ មានកូនប្រុសជាច្រើនកើតមកដល់ពួកគេ។
2ពួកកូនប្រុសរបស់យ៉ាផែត មានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 3ពួកកូនប្រុសរបស់កូមើរ មានអ័សក្នាស រីផាត និងតូកាម៉ា។ 4ពួកកូនប្រុសរបស់យ៉ាវ៉ាន មានអេលីសា តើស៊ីស គីទីម និងដូដានីម។ 5ពីអ្នកទាំងនេះហើយ ដែលប្រជាជាតិតាមតំបន់ឆ្នេរសមុទ្របានបែកខ្ញែកទៅតាមស្រុករបស់ខ្លួន គឺនីមួយៗបានបែកខ្ញែកតាមភាសា និងតាមគ្រួសារ ទៅក្នុងប្រជាជាតិរបស់ខ្លួន។
6ពួកកូនប្រុសរបស់ហាំ មានគូស មីសរ៉ែម ពូត និងកាណាន។ 7ពួកកូនប្រុសរបស់គូស មានសាបា ហាវីឡា សាប់តា រ៉ាអាម៉ា និងសាប់តិកា។ ពួកកូនប្រុសរបស់រ៉ាអាម៉ា មានសេបា និងដេដាន់។
8គូសបានបង្កើតនីមរ៉ូឌជាអ្នកដំបូងដែលក្លាយជាមនុស្សខ្លាំងពូកែនៅលើផែនដី។ 9គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា៖ “ដូចនីមរ៉ូឌអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា”។ 10ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល#10:10 បាបិល―គឺ “បាប៊ីឡូន”។ អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។ 11គាត់ចេញពីស្រុកនោះទៅអាស្ស៊ីរី ហើយសង់នីនីវេ រេហូបូត កាឡាស 12និងរេសែនជាទីក្រុងធំ ដែលនៅចន្លោះនីនីវេ និងកាឡាស។
13មីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអ័ណាមីម ជនជាតិលេហាប៊ីម ជនជាតិណាបធូហ៊ីម 14ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម និងជនជាតិកាប់ថោរីម; ជនជាតិភីលីស្ទីនបានកើតចេញពីជនជាតិកាសលូហ៊ីម។
15កាណានបង្កើតស៊ីដូនជាកូនច្បង និងហេត 16ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 17ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី 18ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និងជនជាតិហាម៉ាថ។ ក្រោយមក អម្បូររបស់ជនជាតិកាណានបានបែកខ្ញែកគ្នា។ 19ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
20អ្នកទាំងនេះហើយ ជាកូនចៅរបស់ហាំ តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។
21រីឯសិមដែលជាដូនតានៃកូនចៅទាំងអស់របស់ហេប៊ើរ ជាបងប្រុសរបស់យ៉ាផែត ក៏បានបង្កើតកូនដែរ។ 22ពួកកូនប្រុសរបស់សិម មានអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម។
23ពួកកូនប្រុសរបស់អើរ៉ាម មានអ៊ូស ហ៊ុល កេធើរ និងម៉ាស។
24អើប៉ាក់សាឌបង្កើតសេឡា សេឡាបង្កើតហេប៊ើរ 25ហេប៊ើរបង្កើតកូនប្រុសពីរនាក់ ម្នាក់ឈ្មោះផាលេក ពីព្រោះផែនដីបានបែកខ្ញែកគ្នានៅជំនាន់គាត់ ហើយប្អូនប្រុសរបស់គាត់ឈ្មោះយ៉ុកថាន។ 26យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌិកឡា 28អូបាល អ័ប៊ីម៉ែល សេបា 29អូភារ ហាវីឡា និងយ៉ូបាប់។ អ្នកទាំងអស់នេះហើយ ជាកូនប្រុសរបស់យ៉ុកថាន។ 30ទីស្នាក់អាស្រ័យរបស់ពួកគេគឺចាប់ពីមេសាឆ្ពោះទៅសេផារ រហូតដល់តំបន់ភ្នំខាងកើត។
31អ្នកទាំងនេះហើយ ជាកូនចៅរបស់សិម តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។
32ទាំងនេះហើយ ជាពូជអម្បូររបស់ពួកកូនប្រុសណូអេ តាមវង្សត្រកូលនៅក្នុងប្រជាជាតិរបស់ពួកគេ ហើយប្រជាជាតិនានាបានបែកខ្ញែកទៅលើផែនដីចេញពីអ្នកទាំងនេះ ក្រោយពីទឹកជំនន់៕
Zvasarudzwa nguva ino
លោកុប្បត្តិ 10: GKHB
Sarudza vhesi
Pakurirana nevamwe
Sarudza zvinyorwa izvi

Unoda kuti zviratidziro zvako zvichengetedzwe pamidziyo yako yose? Nyoresa kana kuti pinda
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative