កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់