ទំនុកតម្កើង 34:4-11
![ទំនុកតម្កើង 34:4-11 - ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ
ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច
ទាំងអម្បាលម៉ាន។
អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ
អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
ហើយនឹងមិនខកចិត្តសោះឡើយ ។
មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយសង្គ្រោះគេឲ្យរួចផុត
ពីគ្រោះកាចទាំងប៉ុន្មានផង។
ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ
អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
ចូរពិសោធមើលដោយខ្លួនឯងចុះ
ដើម្បីឲ្យដឹងថាព្រះអម្ចាស់
មានព្រះហឫទ័យសប្បុរសដ៏លើសលុប!
អ្នកណាពឹងផ្អែកលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។
អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ
ចូរគោរពកោតខ្លាចព្រះអម្ចាស់
ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ
នឹងមិនខ្វះអ្វីឡើយ។
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន
ខ្វះខាតចំណីបរិភោគ
តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់
នឹងមិនខ្វះអ្វីសោះឡើយ។
កូនចៅអើយ ចូរនាំគ្នាមក
ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក
ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F320x320%2Fhttps%3A%2F%2Fs3.amazonaws.com%2Fstatic-youversionapi-com%2Fimages%2Fbase%2F67540%2F1280x1280.jpg&w=640&q=75)
ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។ មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។ ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។ ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។ អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។ កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
ទំនុកតម្កើង 34:4-11