សង្គ្រាមខាងវិញ្ញាណនិងគម្រោងការតយុទ្ធគំរូ
ថ្ងៃទី ៣៖ អារម្មណ៍នៃក្ដីភ័យខ្លាចដែលមិនពិត
មាននូវក្ដីភ័យខ្លាចបានចាប់ផ្ដើមទម្លុះមកក្នុងព្រលឹងរបស់ខ្ញុំ តាំងពីពេលខ្ញុំនៅវ័យក្មេងឯណោះ។ ខ្ញុំនៅចាំ និងឃើញវិញ្ញាណនៃក្ដីភ័យខ្លាចយ៉ាងជាក់ច្បាស់ គឺនៅក្នុងបន្ទប់គេងរបស់ខ្ញុំ។ សឹងតែរាល់យប់ ដែលខ្ញុំបានស្រែកខ្លាំងៗ ដង្ហោយហៅម្ដាយរបស់ខ្ញុំឱ្យមកជួយរូបខ្ញុំ។ ម្ដាយរបស់ខ្ញុំ គាត់បានចូលមកក្នុងបន្ទប់ជាមួយនឹងអំបោស ហើយបានធ្វើដូចជាបណ្ដេញឱ្យវាចេញឆ្ងាយ ដោយគាត់គ្រាន់តែគិតថា ការណ៍ទាំងនោះ គឺជាការស្រមើស្រមៃរបស់ខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែវិញ្ញាណនោះ វានៅតែវិលត្រឡប់មកសាជាថ្មី ទាំងមកជាមួយនឹងគំនុំផង។
ក្នុងនាមជាមនុស្សពេញវ័យ បន្ទាប់ពីពេលខ្ញុំបានឆ្លងកាត់នូវព្រឹត្ដិការណ៍ដ៏តក់ស្លុតជាច្រើនហើយនោះ នោះក្ដីភ័យខ្លាចបានមានប្រៀប ហើយវាបានគ្រប់គ្រងនៅលើជីវិតរបស់ខ្ញុំ។ អារម្មណ៍ភ័យខ្លាចមិនពិតរបស់ខ្ញុំ មិនគ្រាន់តែក្លាយជាអារម្មណ៍តែប៉ុណ្ណឹងនោះឡើយ។ ខ្ញុំចាប់ផ្ដើមមានវិញ្ញាណនៃក្ដីភ័យខ្លាចទាំងហ្វូង ដែលពួកវាបានមក ហើយវាមានឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ខ្ញុំ ហើយវាក៏បានស្ដែងបង្ហាញរូបរាងរបស់វា នៅក្នុងរបៀបទីទៃផងនោះដែរ។
ក្ដីភ័យខ្លាចគឺជាមារកំណាច ដែលនាំឱ្យអ្នកជួបនឹងគ្រោះថ្នាក់។ វាគឺជាអាវុធដ៏ប៉ិនប្រសប់នៅក្នុងដៃរបស់មារកំណាច ដែលប៉ងបំពានចំពោះព្រះបន្ទូលសន្យារបស់ព្រះ ដែលមាននៅក្នុងជីវិតរបស់អ្នក។ ក្ដីភ័យខ្លាចវាមក ដើម្បីចង់បញ្ឈប់រូបអ្នក មិនឱ្យអ្នកបន្តឆ្ពោះទៅមុខ នៅក្នុងព្រះជាម្ចាស់។ ប៉ុន្តែអ្នកអាចទទួលនូវសេរីភាព ចេញពីបន្ទាយរឹងមាំ ដែលវាតាំងនៅក្នុងគំនិតរបស់អ្នកបាន។ អ្នកអាចទទួលយកនូវសិទ្ធិអំណាច ដើម្បីយកឈ្នះនៅលើក្ដីភ័យខ្លាចនោះ នៅពេលវាព្យាយាមងើបខ្លួនវាឡើង ប្រឆាំងទាស់នឹងព្រលឹងរបស់អ្នក។
ឱ ព្រះបិតាអើយ នៅក្នុងព្រះនាមព្រះយេស៊ូវ ទូលបង្គំចូលមកចំពោះព្រះអង្គ ហើយទូលបង្គំសូមកែប្រែចិត្ដ ចេញពីការចុះចូលចំពោះអារម្មណ៍របស់ទូលបង្គំ ដែលជាសេចក្ដីភ័យខ្លាចនោះ។ ទូលបង្គំប្រកាសទាស់នឹងវិញ្ញាណនៃក្ដីភ័យខ្លាច ដែលកំពុងធ្វើការ និងដាក់អន្ទាក់លើទូលបង្គំ លួចជំនឿរបស់ទូលបង្គំ ប្លន់សន្ដិភាពរបស់ទូលបង្គំ ហើយនិងទម្លុះចិត្ដទូលបង្គំ ឱ្យមានពេញទៅដោយភាពថប់បារម្ភនោះ។ ទូលបង្គំប្រកាសប្រឆាំងវា ដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ ទូលបង្គំជ្រើសរើសយកជំនឿ ការទុកចិត្ដ និងក្ដីស្រឡាញ់វិញ។ ទូលបង្គំសូមគោរពកោតខ្លាចនិងទុកចិត្ដតែលើព្រះអង្គមួយប៉ុណ្ណោះ។ ទូលបង្គំទូលសូមដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តាមរយៈការបង្រៀនពេញដោយអំណាចចេស្ដានេះ អ្នកនឹងបានស្វែងយល់ដឹងយ៉ាងជ្រៅ ទៅលើរបៀបនៃការបង្កើតយុទ្ធសាស្រ្ដ ដើម្បីតទល់យ៉ាងឆ្លាតវៃ និងអាចយកឈ្នះលើមារកំណាច ទាំងបញ្ចៀសនូវផែនការរបស់វា ដែលតែងចង់បំផ្លាញនូវជីវិតរបស់អ្នកនោះ។
More