ជ័យជម្នះលើសេចក្ដីស្លាប់គំរូ
![Victory over Death](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F195%2F1280x720.jpg&w=3840&q=75)
ចូរអធិស្ឋាន៖ ព្រះអម្ចាស់អើយ សូមទ្រង់ភ្ជាប់អង្គទ្រង់នឹងទូលបង្គំ ក្នុងខណៈពេលទូលបង្គំស្វែងរកព្រះអង្គក្នុងព្រះបន្ទូលរបស់ទ្រង់ នោះផង។ ចូរចាប់ផ្ដើមដោយការផ្ដោតចិត្តគំនិត និងការបើកចំហទៅកាន់ការមើលឃើញពីអ្វីៗដែលព្រះជាម្ចាស់មានសម្រាប់រូបអ្នក។
ចូរអាន៖ អត្ថបទគម្ពីរដែលបានជ្រើសរើសហើយនោះមួយៗ។ ចូរកត់ត្រាទុកពីបន្ទូលដ៏ចាប់ចិត្ត ព្រមទាំងឃ្លានានា រួចអានបន្ទូលនោះជាលើកទីពីរ។
ចូរសញ្ជឹងគិត៖ ទៅលើអ្វីដែលប៉ះពាល់ចិត្ត ក្នុងខណៈពេលអ្នកកំពុងអាន។ ចូរគិតទៅរកអ្វីៗដែលព្រះជាម្ចាស់កំពុងតែសព្វព្រះទ័យទំនាក់ទំនងមករកអ្នក នៅចំចំណុចនៃជីវិតរបស់អ្នកឥឡូវនេះ។
ចូរឆ្លើយតប៖ ទៅកាន់អត្ថបទគម្ពីរ។ ចូរនិយាយទៅរកព្រះជាម្ចាស់ដោយផ្ទាល់ អំពីអ្វីៗដែលអ្នកមាននៅក្នុងដួងចិត្តនិងគំនិតរបស់អ្នក។ ចូរស្វែងរកនូវវិធីដែលអ្នកអាចយកមកត្រាប់ក្នុងជីវិតរស់នៅបាន ដោយយោងលើអ្វីដែលអ្នកបានស្វែងរកឃើញទាំងអស់នោះ។
អ្នកអានម្នាក់ៗ មានរឿងពិសេសប្លែកៗផ្សេងៗពីគ្នា ក្នុងពេលដែលគេបានអាននិងប្រកបជាមួយនឹងអត្ថបទគម្ពីរ។ យើងខ្ញុំសូមអញ្ជើញរូបអ្នកឱ្យមកចុចទៅលើ តំណភ្ជាប់ខាងក្រោម ដើម្បីឱ្យយើងខ្ញុំអាចរៀននិងស្គាល់ពីអ្នកអាន ដូចជារូបអ្នកបន្ថែមទៀត។ ការចូលរួមរបស់អ្នកនឹងជួយដល់ សមាគមព្រះគម្ពីរអាមេរិក ឱ្យបន្តផ្ដល់ជូនធនធានព្រះគម្ពីរដ៏មានគុណភាព ដល់មនុស្សគ្រប់ទីកន្លែង ហើយនឹងអាចផ្ដល់ជាព័ត៌មានពីធនធានព្រះគម្ពីរថ្មីៗផងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Victory over Death](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F195%2F1280x720.jpg&w=3840&q=75)
យើងតែងតែធ្លាប់ឮមកថា៖ «កុំទៅខ្វល់... ជីវិតវាតែប៉ុណ្ណឹង» ប៉ុន្តែពាក្យពេចន៍ដែលយើងធ្លាប់ឮម្ដងហើយម្ដងទៀតទាំងនេះ វាមិនជួយឱ្យការបាត់បង់មនុស្សដ៏ជាទីស្រឡាញ់របស់យើង ងាយបំបាត់និងបន្ធូរបន្ថយការឈឺចាប់របស់យើងនោះទេ។ ចូររៀនរត់ទៅរកព្រះជាម្ចាស់ នៅពេលដែលអ្នកប្រឈមនឹងបញ្ហាដ៏លំបាកបំផុតមួយនៃជីវិតនោះចុះ។
More