ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញគំរូ
«ចូរតាំងចិត្ដឡើង»
ព្រះគម្ពីរមិនបានប្រាប់យើងច្រើនអំពីពេលវេលា នៅចន្លោះគ្រាដែលព្រះយេស៊ូវសុគត និងការរស់ឡើងវិញ នោះទេ។ ប៉ុន្តែ យើងដឹងថា គ្រានោះ បានកើតឡើងនៅចំអំឡុងពេល នៃការប្រារព្ធធ្វើពិធីបុណ្យរំលង៖ ដែលនេះជាពេល ប្រជាជនប្រារព្ធអបអរដល់ទៅ ១ សប្ដាហ៍ ដើម្បីរំឭកពីគ្រាដែលព្រះជាម្ចាស់ទ្រង់បានរំដោះប្រជាជាតិអ៊ីស្រាអែលចេញពីភាពជាទាសករ។
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យ ពួកសាសន៍យូដា ចែកអាហារជាមួយគ្នា ទៅវិញទៅមក ហើយក៏បានថ្វាយយញ្ញបូជា (សម្លាប់) កូនចៀមមួយ ដែលមានសភាពល្អឥតខ្ចោះ នៅឯព្រះវិហារ មុននឹងពួកគេត្រៀមរៀបចំសម្រាក សម្រាប់ថ្ងៃសប្ប័ទ។ ការសុគត កើតឡើងមុនថ្ងៃសប្ប័ទ ហើយរូបកាយរបស់ព្រះយេស៊ូវ ត្រូវបានបំបិទដោយផ្ទាំងថ្ម នៅក្នុងរូងផ្នូរ។
ចូរស្រមៃមើលថាអ្នកជាសាវ័កម្នាក់របស់ព្រះយេស៊ូវ ដែលកំពុងមានវត្ដមាននៅក្នុងព្រឹត្ដិការណ៍នោះ។ មិនថាជាមិត្ដដ៏ជិតស្និទ្ធរបស់អ្នក ត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នកមិនត្រូវបានគេអនុញ្ញាតឱ្យទៅកាន់ទុក្ខ ចូលរួមការបញ្ចុះសពរបស់គាត់ រហូតដល់ថ្ងៃ សប្ប័ទ នោះឆ្លងរួចផុតហើយ។
អ្វីដែលពួកសាវ័កគាត់មិនទាន់បានយល់ដឹងក្នុងគ្រានោះ នោះគឺថា ទុក្ខសោក និងក្ដីឈឺចុកចាប់ ដែលពួកគាត់កំពុងតែឆ្លងកាត់ នោះគឺជាបំណែកនៃសាច់រឿងដ៏ធំសម្បើមមួយ—ដែលនោះគឺជាគម្រោងផែនការ ដើម្បីរំដោះនិងសង្គ្រោះយើងទាំងអស់គ្នា។ ព្រះជាម្ចាស់ទ្រង់ជ្រាបថា ការរស់ឡើងវិញនឹងមកដល់ ទោះបីជាពួកសាវ័កគាត់មិនទាន់បានដឹងក៏ដោយ។
ការសម្រាក រំឭកដល់យើងថា ព្រះជាម្ចាស់ទ្រង់គឺជាព្រះអម្ចាស់ នៅលើគ្រប់និងរាល់ស្ថានភាពទាំងអស់។ ហើយការសម្រាក ជួយឱ្យយើងអាចផ្ដោតចិត្ដគំនិតសាជាថ្មី ទៅលើអ្វីដែលសំខាន់ជាងស្ថានភាពនាបច្ចុប្បន្នទៅទៀត៖ គឺថា ព្រះមួយអង្គ ទ្រង់មានបន្ទូលសន្យាថានឹងផ្គត់ផ្គង់រាល់គ្រប់សេចក្ដីត្រូវការរបស់យើង។ នៅពេលដែលយើងជ្រើសរើស នៅស្ងប់ស្ងៀម ក្នុងស្ថានភាពនៃទុក្ខលំបាក នោះគឺយើងជ្រើសរើសថ្វាយបង្គំ ដល់ព្រះជាម្ចាស់។
មិនថាមានអ្វីកំពុងតែកើតមានឡើងនៅជុំវិញអ្នកនៅថ្ងៃនេះទេ ចូរជ្រើសរើសសម្រាក នៅក្នុងព្រះជាម្ចាស់—ទោះបើពិភពមនុស្សនៅជុំវិញអ្នក គេកំពុងជ្រើសរើសយកភាពខ្វល់ខ្វាយក៏ដោយ។ គឺគ្មានអ្វីមួយ ដែលព្រះជាម្ចាស់ ទ្រង់មិនអាចធ្វើបាននោះឡើយ។
ចូរអធិស្ឋាន៖ ព្រះយេស៊ូវអើយ នៅថ្ងៃនេះ ទូលបង្គំសូមសម្រាកនៅក្នុងព្រះអង្គ។ ទូលបង្គំដឹងថាព្រះអង្គពិតជាធំធេងអស្ចារ្យជាងអ្វីៗដែលកំពុងកើតមានឡើង នៅជុំវិញខ្លួនរបស់ទូលបង្គំ។ ក្ដីសង្ឃឹមរបស់ទូលបង្គំ គឺនៅក្នុងព្រះអង្គតែមួយ ដោយសារតែព្រះអង្គ គឺជាក្ដីសង្គ្រោះរបស់ទូលបង្គំ។ ទូលបង្គំជឿថាព្រះអង្គបានឆ្លើយតបសម្រែកនៃដួងចិត្ដរបស់ទូលបង្គំរួចហើយ ទោះបីជាទូលបង្គំនៅកំពុងតែរង់ចាំមើលចំពោះការឆ្លើយតបទាំងនោះក៏ដោយ។ ដូច្នេះ នៅថ្ងៃនេះ ទូលបង្គំជ្រើសរើស ផ្ចង់ចិត្ដ គំនិត និងភ្នែករបស់ទូលបង្គំ ចំពោះព្រះអង្គ។ ទូលបង្គំអធិស្ឋាន ដោយនៅក្នុងនាមព្រះយេស៊ូវ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោងជាប់នៅក្នុងក្ដីសង្ឃឹម នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់ចោល នៅកំព្រាឯកា ឬគិតថាខ្លួនមិនសក្ដិសម ផងនោះ។
More