ខ្ញុំមានចិត្តសប្បុរសគំរូ

I'm Generous

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ព្រះជាម្ចាស់ជាអ្នកបង្កើតការចេះឱ្យ

នៅពេលដែលព្រះបានប្រទានជីវិតមកដល់សកលលោក នោះព្រះអង្គពុំបានលាក់ទុកអ្វីសោះនោះឡើយ។ ចូរគិតអំពីរាល់កាដូដ៏អស្ចារ្យទាំងឡាយ៖ ថ្ងៃលិចយ៉ាងស្រស់សោភា កំពូលភ្នំស្កឹមស្កៃ ហើយនិងផ្ទៃសមុទ្រដ៏ខៀវស្រងាត់។ ចូរគិតពីរបៀបដែលរុក្ខជាតិបញ្ចេញសារធាតុអុកស៊ីហ្សែន។ ពីរបៀបដែលមាតាបង្កើតទារក។ និងពីរបៀបដែលទឹកផ្ដល់ជីវិតទៅដល់រាល់គ្រប់អ្វីៗដែលមានជីវិត។ តាមពិតជាក់ស្ដែង រាល់គ្រប់អ្វីៗដែលមានជីវិត ទោះតិចឬច្រើន កំពុងតែផ្ដល់អ្វីមួយចេញពីក្នុងខ្លួន។ ហេតុអ្វីទៅ? នេះក៏ដោយព្រោះតែខ្យល់ដង្ហើមដែលព្រះបានប្រទាន នោះមានពោរពេញទៅដោយភាពសប្បុរស។ ព្រះនៃយើងទ្រង់បានបង្កើតការចេះឱ្យ។

តាមរយៈអំពើបាបដែលយើងបាននាំមកកាន់រូបកាយ និងវិញ្ញាណ នោះយើងត្រូវទៅជាស្លាប់ ប៉ុន្តែសាជាថ្មីម្ដងទៀត ព្រះបានស្វែងរកឃើញរបៀបដ៏ច្នៃប្រឌិត ដើម្បីផ្ដល់ជីវិតវិញ។ នៅលើកនេះ ព្រះអង្គបានប្រទានជីវិតគ្មានទោសកំហុស ជាជីវិតស្លូតត្រង់របស់បុត្រារបស់ព្រះអង្គ ដើម្បីមកជំនួសរូបយើង ដែលសក្តិសមរងនូវសេចក្ដីស្លាប់—ហើយនេះ ពិតជាអំណោយ ជាកាដូដ៏សប្បុរសក្រៃលែង។

បន្ទាប់ក្រោយមក មុនព្រះគ្រីស្ទយាងឡើងទៅស្ថានសួគ៌ នោះព្រះអង្គបានសន្យាពីការយាងមកនៃព្រះដ៏លើកទឹកចិត្ត ដែលជាព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធ បានយាងមកប្រកបដោយឫទ្ធានុភាព សម្រាប់ឱ្យទៅដល់អស់អ្នកដែលដើរតាមព្រះគ្រីស្ទ ដើម្បីជាប្រយោជន៍ឱ្យពួកគេសាងសង់ក្រុមជំនុំ និងនាំឱ្យមនុស្សបានស្គាល់ពីព្រះនាមរបស់ព្រះគ្រីស្ទ។

ការចេះឱ្យ នោះគឺស្ថិតនៅក្នុងប្រវត្តិរឿងរបស់ព្រះ។ វាជាទង្វើនាំឱ្យព្រះសព្វព្រះទ័យ។ វាជាព្រឹត្តិការណ៍ដែលព្រះទ្រង់ធ្វើដោយព្រះហស្ដ ដើម្បីសាងសង់ក្រុមជំនុំរបស់ព្រះអង្គ។ នៅពេលណាដែលយើងចេះឱ្យ នោះយើងប្រព្រឹត្តដូចជាព្រះ ហើយយើងកំពុងតែឱ្យថ្វាយទៅកាន់កិច្ចការរបស់ព្រះ។

សូមអធិស្ឋាន៖ ឱ ព្រះបិតាអើយ ទូលបង្គំសូមអរគុណព្រះអង្គ ដែលបានប្រទានជីវិតមកដល់ទូលបង្គំ មិនមែនតែម្ដងនោះទេ ប៉ុន្តែដល់ទៅពីរដង។ តើព្រះអង្គអាចជួយដល់ទូលបង្គំ ឱ្យចេះមានចិត្តក្លាហាន ដើម្បីប្រើប្រាស់ជីវិតរបស់ទូលបង្គំ ក្នុងការចេះឱ្យថ្វាយទៅដល់ព្រះអង្គវិញបានដែរឬទេ? សូមជួយដល់ទូលបង្គំឱ្យបានកើតមានដួងចិត្តសប្បុរស ទៅដល់អ្នកជិតខាង ក្រុមជំនុំ ក្រុមគ្រួសារ និងជាពិសេសចំពោះព្រះអង្គផង។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

I'm Generous

នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ Life.Church ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church