អានព្រះគម្ពីរទាំងមូលក្រោមរយៈពេលមួយឆ្នាំគំរូ
![Whole Bible in Less Than a Year](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F17104%2F1280x720.jpg&w=3840&q=75)
នៅក្នុងអត្ថបទអានថ្ងៃនេះ តើអ្នកមានសម្គាល់ឃើញពីព្រះបន្ទូលសន្យា ដែលនាំឱ្យអ្នកទុកចិត្ត បទបញ្ជាដែលនាំឱ្យអ្នកត្រូវចេះស្ដាប់បង្គាប់ សេចក្ដីពិតដែលនាំឱ្យអ្នករៀនឱបក្រសោប សេចក្ដីព្រមានដែលនាំឱ្យអ្នកត្រូវយកចិត្ដទុកដាក់ ឬការលើកទឹកចិត្តដែលនាំឱ្យអ្នកត្រូវរៀនចេះសម្រាកដែរឬទេ?
តើអ្នកបានរៀនអ្វីខ្លះពីព្រះជាម្ចាស់ ពីខ្លួនឯង ឬអំពីមនុស្សលោក?
តើមានខគម្ពីរ ឬគំនិតណាមួយ ដែលលេចធ្លោចំពោះរូបអ្នកនៅថ្ងៃនេះ? ចូរនិយាយអំពីការនោះទៅដល់ព្រះ។
តើអ្នកបានរៀនអ្វីខ្លះពីព្រះជាម្ចាស់ ពីខ្លួនឯង ឬអំពីមនុស្សលោក?
តើមានខគម្ពីរ ឬគំនិតណាមួយ ដែលលេចធ្លោចំពោះរូបអ្នកនៅថ្ងៃនេះ? ចូរនិយាយអំពីការនោះទៅដល់ព្រះ។
អំពីគម្រោងអាននេះ
![Whole Bible in Less Than a Year](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F17104%2F1280x720.jpg&w=3840&q=75)
គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ដោយរួមមានទាំងកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី ជាប្រចាំថ្ងៃ។ អ្នកនឹងអានពីដំណើររឿងតាមលំដាប់លំដោយ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ បូករួមទាំងកណ្ឌគម្ពីរទំនុកតម្កើង និងសេចក្ដីចែងពីពួកហោរា ឬព្យាការី ដោយយោងតាមពេលវេលានៃប្រវត្តិសាស្រ្ត។ ជារៀងរាល់ថ្ងៃ អត្ថបទអានមានបូករួមទាំងអត្ថបទគម្ពីរដកស្រង់ពី កណ្ឌគម្ពីរសញ្ញាថ្មី ដើម្បីធ្វើការបង្ហាញដល់អ្នក ពីរបៀបដែលព្រះគម្ពីរ ស្ដែងបង្ហាញអំពីរឿងតែមួយ ដែលចង្អុលទៅចំពោះអង្គព្រះយេស៊ូ(វ)។ នៅរាល់ថ្ងៃទី ៧ មាននូវការឈប់បង្អង់សិន ដើម្បីឱ្យអ្នកអាចសញ្ជឹងគិត ទៅលើរាល់អ្វីៗដែលអ្នកកំពុងតែរៀនបានផងដែរ។
More
យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church