របៀបចាប់ផ្តើមអានព្រះគម្ពីរគំរូ

ការអនុវត្តសេចក្តីពិតក្នុងព្រះគម្ពីរទៅក្នុងជីវិតរបស់អ្នក
កុំធ្លាក់ទៅក្នុងអន្ទាក់នៃការសិក្សាព្រះគម្ពីរ ដោយមិនបានធ្វើអ្វីដែលព្រះបន្ទូលបង្រៀននោះឡើយ។ — ហ្វ្រេនស៊ីស ចន្ទ (Francis Chan)
ដូចដែលយើងបាននិយាយហើយ ថាការអានព្រះគម្ពីរ ពិតសំខាន់ណាស់ ចំពោះភាពជិតស្និទ្ធរបស់យើងនឹងព្រះគ្រីស្ទ។ ប៉ុន្តែគ្រាន់តែអាននិងរៀនពីព័ត៌មានប្រវត្ដិព្រឹត្តិការណ៍មួយចំនួន ដោយមិនបានធ្វើអ្វីជាមួយនឹងចំណេះដឹង នោះយើងនឹងមិនបានជាប្រយោជន៍ ហើយមិននាំយើងឆ្ពោះទៅមុខឱ្យបានវែងឆ្ងាយនោះឡើយ។ ហេតុដូច្នេះហើយ បានជាយើងត្រូវតែអនុវត្តអ្វីដែលយើងបានអាននិងរៀន ដើម្បីឱ្យយើងអាចបន្តរីកចម្រើន ក្នុងនាមជាគ្រីស្ទាន។
ព្រះបន្ទូលរបស់ព្រះ គឺជាអាវុធរបស់យើង។ ព្រះបន្ទូលរស់រវើក មានប្រសិទ្ធភាព ហើយមុតជាងដាវមុខពីរទៅទៀត។ ហើយនៅពេលដែលយើងរក្សាព្រះបន្ទូលរបស់ព្រះទុកនៅក្នុងដួងចិត្តរបស់យើង នោះព្រះបន្ទូលមិនគ្រាន់តែជួយឱ្យយើងនៅឃ្លាតឆ្ងាយពីអំពើបាបប៉ុណ្ណោះនោះទេ តែព្រះបន្ទូលថែមទាំងជួយឱ្យយើងអាចធ្វើសង្គ្រាមជាមួយនឹងអំណាចនៃការអាក្រក់ (មារកំណាច) ទៀតផង។ យើងមានខ្មាំងសត្រូវ ហើយវាមិនដែលចង់ឱ្យយើងជឿលើព្រះនិងព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះ នោះទាល់តែសោះ។ មារសត្រូវខាងឯវិញ្ញាណរបស់យើង វាកំពុងតែរំពឹង និងព្យាយាមធ្វើយ៉ាងម៉េច កុំឱ្យយើងអើពើនឹងអ្វីដែលយើងបានរៀនពីព្រះបន្ទូលរួចហើយ។
ប៉ុន្តែអ្វីមួយ ដែលមានឥទ្ធិពលបំផុត ដែលយើងអាចរៀនពីព្រះគម្ពីរ នោះគឺអំពីសេចក្ដីពិត ថារូបយើងជានរណានៅក្នុងព្រះគ្រីស្ទ និងអំពីរបៀបអនុវត្តតាមសេចក្តីពិតទាំងនោះ ទៅក្នុងជីវិតរបស់យើង។ ខាងក្រោមគឺជាសេចក្ដីកុហកទូទៅមួយចំនួន ដែលយើងគ្រប់គ្នាបានជឿ ហើយក៏មានថ្នាំបន្សាប ដើម្បីជាចម្លើយឱ្យយើងអាចយកឈ្នះលើការភូតភរកុហកទាំងប៉ុន្មាននោះបានដែរ៖
សេចក្ដីកុហកដែលយើងជឿ—ខ្ញុំជាមនុស្សបរាជ័យ ហើយខ្ញុំមិនដែលអាចធ្វើអ្វីដែលត្រឹមត្រូវបានទេ។
ចូរអនុវត្តសេចក្តីពិតរបស់ព្រះ— ខ្ញុំអាចត្រូវប្រឹងតយុទ្ធ ប៉ុន្តែខ្ញុំអាចធ្វើអ្វីៗទាំងអស់បាន ដោយតាមរយៈព្រះអង្គ ដែលពង្រឹងកម្លាំងដល់ខ្ញុំ (ភីលីព ៤:១៣)។
សេចក្ដីកុហកដែលយើងជឿ —តើព្រះដែលខ្ញុំជឿ ជាព្រះប្រភេទណា ដែលអនុញ្ញាតឱ្យរឿងរ៉ាវទាំងនេះកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូច្នេះ?
ចូរអនុវត្តសេចក្តីពិតរបស់ព្រះ —ខ្ញុំដឹងថាព្រះរបស់ខ្ញុំនឹងធ្វើអ្វីៗគ្រប់ទាំងអស់ សម្រាប់ការល្អ គឺដើម្បីឱ្យអស់អ្នកដែលស្រឡាញ់ទ្រង់ គឺអស់អ្នកដែលទ្រង់បានត្រាស់ហៅតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ (រ៉ូម ៨:២៨)
សេចក្ដីកុហកដែលយើងជឿ — ខ្ញុំនឹងនៅតែដដែល (ពិបាកកែណាស់)។
ចូរអនុវត្តសេចក្តីពិតរបស់ព្រះ — ខ្ញុំអាចផ្លាស់ប្រែ ដោយព្រោះខ្ញុំនៅក្នុងព្រះគ្រីស្ទ។ មនុស្សចាស់ ឬអ្វីៗដែលជាអតីតកាលរបស់ខ្ញុំ វាកន្លងហួសអស់ហើយ ហើយអ្វីៗគ្រប់យ៉ាងកំពុងប្រែជាថ្មី នៅក្នុងខ្ញុំវីញ! (២ កូរិនថូស ៥:១៧)
ចូរគិតទៅលើពាក្យកុហកដែលអ្នកធ្លាប់បានជឿ។ ជាធម្មជាតិ ហើយបើនិយាយឱ្យត្រង់ទៅ វាពិតជា ងាយ ក្នុងការកំសាន្ដអារម្មណ៍របស់ខ្លួនយើង ជាមួយនឹងការភូតភរមួយចំនួន ដែលយើងធ្លាប់មាន ដោយសារតែសេចក្ដីកុហកនោះ វាធ្លាប់ជាផ្នែកមួយនៃរូបយើងទៅហើយ។ ប៉ុន្តែនេះមិនមែនជាអ្វីដែលព្រះសព្វព្រះទ័យបំផុត សម្រាប់ជីវិតរបស់យើងនោះទេ។ នៅពេលណា ដែលអ្នកចាប់ផ្ដើមសម្គាល់សេចក្ដីកុហកទាំងនោះ នោះអ្នកកំពុងតែទៅដល់ពាក់កណ្ដាលទីនៃភាពជោគជ័យហើយ។ ព្រះបានប្រទានព្រះបន្ទូលរបស់ព្រះអង្គ មកដល់រូបយើង ដើម្បីឱ្យយើងអាចស្គាល់សេចក្តីពិត ពីព្រោះសេចក្ដីនោះគឺជា សេចក្តីពិតរបស់ព្រះអង្គ ដែលអាចជួយរំដោះឱ្យយើងមានសេរីភាព។
ចូរបោះជំហានចូលទៅកាន់ជីវិតនៃមនុស្សដែលមានជ័យជម្នះ ដូចអ្វីព្រះអង្គសព្វព្រះទ័យផ្ដល់ដល់យើង ហើយចូរអនុវត្ដអំណាចចេស្ដា ដែលនាំឱ្យមានជីវិត ផ្ដល់ក្ដីសង្ឃឹម និងអាចទាត់អារក្សបាន តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
ចូរជញ្ជឹងគិត
- តើអ្នកពិតជាអនុវត្តតាមអ្វីដែលអ្នកបានអាននៅក្នុងព្រះគម្ពីរ ដែរឬទេ? ឬក៏អ្នកអនុញ្ញាតឱ្យមានការសន្ទនា ផ្ដោះផ្ដង តវ៉ា ហើយដកហូតសមត្ថភាពរបស់អ្នក ក្នុងការអនុវត្តតាមព្រះបន្ទូលនោះ?
- តើអ្វីជាបញ្ហាប្រឈមដ៏លំបាកបំផុត ដែលអ្នកកំពុងជួបប្រទះនាពេលឥឡូវនេះ? ចូរចំណាយពេលខ្លះ ដើម្បីស្រាវជ្រាវរកខព្រះគម្ពីរ ដែលនឹងជួយដល់អ្នក ឱ្យអ្នកអាចអនុវត្តសេចក្តីពិតរបស់ព្រះ ដើម្បីជាប្រយោជន៍ឱ្យអ្នកអាចដើរនៅក្នុងជ័យជម្នះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរៀនអំពី សារៈសំខាន់នៃព្រះគម្ពីរ ការស្គាល់ពីទម្លាប់នៃការអានជាប្រចាំថ្ងៃ និងការដឹងពីរបៀបនៃការអនុវត្ដព្រះបន្ទូលទាំងនោះ ទៅក្នុងជីវិតរបស់យើងនាសព្វថ្ងៃនេះ។
More