ការព្រួយបារម្មណ៍គំរូ
ចុះប្រសិនបើវាទៅជាយ៉ាងនេះ? ចុះប្រសិនបើវាទៅជាយ៉ាងនោះ? តើលោកអ្នកធ្លាប់មានការពិបាកក្នុងការសំរេចចិត្តធ្វើអ្វីមួយដោយសារតែសំនួរទាំងនេះដែរឬទេ? ការចូលចិត្តបណ្ដោយអោយមានសំនួរទាំងនេះ គឺជាតំណាក់កាលទីមួយដែលនាំអ្នកអោយធ្លាក់ចូលទៅក្នុងការខ្វាយខ្វល់។ ការខ្វាយខ្វល់គឺជាការចាប់យកនូវការទទួលខុសត្រូវនូវអ្វីដែលលោកអ្នកមិនដែលនឹងមានបំណងក្នុងការទទួលយក។ ការខ្វាយខ្វល់គឺជាសញ្ញានៃការមិនទុកចិត្តលើព្រះដែលបានបង្កើតសកលលោកទាំងមូល។ ការខ្វាយខ្វល់តែងតែនិយាយថា លោកអ្នកអាចទទួលយកបន្ទុកនេះបាន ដែលតាមការពិតទៅ ជាញយដង លោកអ្នកមិនអាចទទួលយកបន្ទុកនេះបានសោះ។ តើលោកអ្នកបានខ្វាយខ្វល់ថាលោកអ្នកខ្វាយខ្វល់ច្រើនពេកដែរឬទេ? លោកអ្នកមិនអាចយកឈ្នះលើការខ្វាយខ្វល់ដោយការខ្វាយខ្វល់នោះទេ។ លោកអ្នកអាចយកឈ្នះលើវាបានតាមរយៈការផ្លាស់ប្ដូរការគិតរបស់យើងពីការខ្វាយខ្វល់ ទៅការគិតអំពីនរណាម្នាក់ដែលពិតជាអាចជួយដោះស្រាយបញ្ហារបស់លោកអ្នកបាន។ នេះមិនមែនមានន័យថាលោកអ្នកត្រូវបោះបង់ចោលនូវការទទួលខុសត្រូវរបស់លោកអ្នកឡើយ។ បានសេចក្ដីថា លោកអ្នកដឹងថាពេលណាដែលត្រូវឈប់ ហើយទុកអោយព្រះជាម្ចាស់ជាអ្នកបន្ត។ តើលោកអ្នកនៅតែខ្វល់ខ្វាយ មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចឬ? សូមមើលថាតើព្រះគម្ពីរបានចែងយ៉ាងដូចម្ដេច អំពីការខ្វល់ខ្វាយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church