ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

“កន្លែងរបស់ព្រះអង្គ, រង្វាន់របស់ខ្ញុំ”

កន្លែងទីមួយ គឺជាទីផ្តោតប៉ុនប៉ងចង់បានខ្លាំង   សម្រាប់អស់អ្នកដែលធ្វើការប្រកួតប្រជែង។ មិនថាការប្រកួតលក្ខណ:បុគ្គល ឬជាក្រុម   ពិន្ទុដែលខ្ពស់បំផុត   ឬការឈ្នះពេលវេលានិងជ័យលាភីលេខមួយគឺតែងតែនាំមកនូវរង្វាន់ដែលធំជាងគេ ដល់អស់អ្នកដែលទទួលបានអភ័យឯកសិទ្ធិនៃកិត្តិយសនោះ។   

មុនពេលយើងទទួលសេចក្តីសង្រ្គោះ   យើងជានិច្ចជាកាលតែងតែមានអាទិភាពនៅក្នុងការរស់នៅរបស់យើង រស់នៅសម្រាប់ខ្លួនឯង   បំពេញនូវបំណងប្រាថ្នាការចង់បានផ្ទាល់ខ្លួន   ប្រឹងប្រែងធ្វើនូវអ្វីដែលជារបៀបវារះរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលយើងក្លាយជាគ្រិស្តបរិស័ទ   កន្លែងលេខមួយ ចំនុចអាទិភាពលែងមានសម្រាប់ខ្លួនយើងទៀតហើយ កន្លែងទីមួយនោះគឺជារបស់ព្រះជាម្ចាស់។   

ការថ្វាយចំនុចអាទិភាពទៅព្រះជាម្ចាស់នៅក្នុងការរស់នៅ   គឺចាប់ផ្តើមនៅថ្ងៃដែលយើងទទួលសេចក្តីសង្គ្រោះ ប៉ុន្តែការអនុញ្ញាត្តិឲ្យព្រះជាម្ចាស់ទ្រង់ជាអាទិភាពទីមួយលើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងវាគឺជាដំណើរការដែលកំពុងបន្ត។   នៅពេលដែលយើងធ្វើដូច្នេះយើងនឹងរស់នៅក្នុងជីវិតមួយដែលពេញលេញ​   និងមានព្រះពរនៅក្នុងព្រះយេស៊ូគ្រិស្តនៅលើផែនដីនេះ   និងគ្រងរាជ្យនូវជីវិតអស់កល្បគឺព្រះពរដែលមិនអាចរកថ្លែងបានជាមួយព្រះជាមា្ចស់នៅឯនគរស្ឋានសួគ៌ជារៀងរហូត។   

“អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួនដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង   ដើម្បីឲ្យបានទទួលភួងជ័យដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញយើងនឹងទទួលភួងជ័យ   ដែលមិនចេះរលាយសាបសូន្យឡើយ ។ ១ កូរិនថូស ៩:២៥”

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2