ការនិយាយដើមគំរូ
មាត់រអិលធ្វើអោយសំពៅទាំងមូលលិច, គាត់ត្រូវបានគេព្យួរកដោយសារតែអណ្ដាត, មាត់រយះធំ ដោយសារគេស៊កជើងចូល ឃ្លាដែលបានរៀបរាប់ខាងលើមានន័យជាច្រើនដូចជាពាក្យដទៃជាច្រើនទៀត ដែលត្រូវបានគេប្រើប្រាស់សំរាប់ពិពណ៌នាអំពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារតែអ្នកមិនអាចគ្រប់គ្រងមាត់ និង ពាក្យសំដីដែលនិយាយចេញមក។ ជាការពិតណាស់ ការនិយាយដើមគេក៏មិនខុសគ្នាដែរ។ ការនិយាយដើម ជាអំពើបាបមួយប្រភេទដែលងាយនឹងរកមូលហេតុដោះសារ ជាពិសេសនៅពេលដែលយើងទទួលការឈឺចាប់។ ទាំងនេះគឺជាគោលការណ៍ជាមូលដ្ឋាននៃការនិយាយដើម៖ អ្នកដែលនិយាយដើមគេប្រាប់អ្នក ជាអ្នកដែលនិយាយដើមអ្នកប្រាប់គេវិញ។ ប្រសិនបើអ្នកពិតជាស្វែងរកដំណោះស្រាយមែន អ្នកមិនត្រូវចូលរួមនិយាយដើមទេ។ តើការនិយាយដើមគេមានអ្វីទាក់ទងទៅនឹងព្រះជាម្ចាស់ទៅ? តើព្រះ ទ្រង់ពិតជាយកចិត្តទុកដាក់ចំពោះអ្វីដែលយើងនិយាយមែនឬ? សូមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីរៀនប្រើប្រាស់នូវពាក្យសំដីរបស់យើង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ពាក្យសំដីដែលយើងប្រើប្រាស់មានអំណាចយ៉ាងសម្បើម សំរាប់កសាង និង សំរាប់បំផ្លាញ ជាពិសេសការនិយាយដើមដែលប្រៀបដូចជាពិសយ៉ាងសាហាវ។ តើអ្នកចង់អោយពាក្យសំដីរបស់អ្នកមានតួនាទីយ៉ាងដូចម្ដេច? សំរាប់នាំអោយមានជីវិត ឬ សំរាប់បំផ្លាញជីវិតអ្នកដទៃ? គំរោងការរយៈពេល 7 ថ្ងៃនេះ នឹងជួយលោកអ្នកអោយស្វែងយល់ថាតើព្រះជាម្ចាស់ ទ្រង់យកចិត្តទុកដាក់និងមានភាពម៉ឺងម៉ាត់យ៉ាងណាចំពោះអ្វីដែលចេញពីមាត់របស់យើង។ សូមស្ងៀមស្ងាត់ និង ស្ដាប់នូវអ្វីដែលទ្រង់ចង់មានព្រះបន្ទូល។
More
គំរោងការនេះត្រូវបានបង្កើតឡើងដោយ Life.Church ។