សាការី 9:9-10

សាការី 9:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។ ព្រះអង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ ព្រះអង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។

ចែក​រំលែក
អាន សាការី 9

សាការី 9:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។ យើង​នឹង​កាត់​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូរ​ចម្បាំង​នឹង​ត្រូវ​កាត់​ចេញ ហើយព្រះ‌អង្គ​នឹង​មានព្រះបន្ទូល ពី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នឹង​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែន‌ដី​បំផុត។

ចែក​រំលែក
អាន សាការី 9

សាការី 9:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រា‌អិម នឹង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត។

ចែក​រំលែក
អាន សាការី 9