សាការី 9:11-12
សាការី 9:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។ អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
សាការី 9:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកអ្នកវិញ យើងលែងពួកជាប់គុក ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់អ្នក ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។
សាការី 9:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២