ទីតុស 2:11-14

ទីតុស 2:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌គុណ​របស់​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ទាំង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ធំ និង​ព្រះ‌យេ‌ស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​ព្រះអង្គ ជា​ព្រះ‌គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ត្រ​មួយ​ទុក​សម្រាប់​ព្រះអង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ត្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់‌ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ទាំង​រង់‌ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ជា​ធំ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:11-14

ទីតុស 2:11-14 គខប