បទចម្រៀង 5:1-5

បទចម្រៀង 5:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។ ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។ អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត? ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម​ប្រហោង​ទ្វារ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។ ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ ស្រក់​ទៅ​លើ​រនុក​ទ្វារ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។ ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សម្លាញ់ ឱ​ព្រាប​របស់​យើង ជា​អ្នកបរិសុទ្ធ​របស់​យើង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​យើង​ផង ដ្បិត​ក្បាល​យើង​ទទឹក​ជោក​ដោយសន្សើម សរសៃ​សក់​យើង​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់។ យើង​បាន​ដោះ​អាវ​យើង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ពាក់​វិញ​បាន? យើង​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ប្រឡាក់​ទៀត​បាន? ស្ងួន​សម្លាញ់​ខ្ញុំ​ក៏​បញ្ចូល ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់ ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ។

ចែក​រំលែក
អាន បទចម្រៀង 5

បទចម្រៀង 5:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ប្អូន ជា​ប្រពន្ធ​អើយ អញ​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​អញ​ហើយ អញ​បាន​បេះ​ជ័រ​ល្វីង‌ទេស នឹង​គ្រឿង​ក្រអូប​របស់​អញ អញ​បាន​បរិភោគ​សំណុំ នឹង​ទឹក​ឃ្មុំ​របស់​អញ អញ​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ទឹក​ដោះ​គោ​ហើយ ឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សំឡាញ់​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។ ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ នោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញ ជា​អ្នក​បរិសុទ្ធ​របស់​អញ​អើយ ចូរ​បើក​ទ្វារ​ឲ្យ​អញ​ផង ដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើម សរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់ អញ​បាន​ដោះ​អាវ​អញ​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ ពាក់​វិញ​បាន អញ​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ប្រឡាក់ ទៀត​បាន ស្ងួន​សំឡាញ់​ខ្ញុំ​ក៏​បញ្ចូល​ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់ ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំទៅ​លើ​គន្លឹះ​ទ្វារ

ចែក​រំលែក
អាន បទចម្រៀង 5