ឱប្អូន ជាប្រពន្ធអើយ អញបានចូលមកក្នុងសួនច្បារអញហើយ អញបានបេះជ័រល្វីងទេស នឹងគ្រឿងក្រអូបរបស់អញ អញបានបរិភោគសំណុំ នឹងទឹកឃ្មុំរបស់អញ អញបានផឹកស្រាទំពាំងបាយជូរ នឹងទឹកដោះគោហើយ ឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។ ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ ជាអ្នកបរិសុទ្ធរបស់អញអើយ ចូរបើកទ្វារឲ្យអញផង ដ្បិតក្បាលអញទទឹកជោកដោយសន្សើម សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់ អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញ ពាក់វិញបាន អញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ ទៀតបាន ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់ ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំទៅលើគន្លឹះទ្វារ
អាន បទចំរៀង 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចំរៀង 5:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ