បទចម្រៀង 1:9-13
បទចម្រៀង 1:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱមាសសម្លាញ់អើយ យើងបានប្រៀបឯងដូចជាសេះ ទឹមរាជរថរបស់ផារ៉ោន ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ យើងនឹងធ្វើខ្សែកមាសដាំដោយប្រាក់ឲ្យឯង។ ៙ កំពុងដែលស្ដេចគង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូបទៅ ស្ងួនសម្លាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅដើមទ្រូងរបស់ខ្ញុំ
បទចម្រៀង 1:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អូនសម្លាញ់អើយ អូនមានរូបឆោមល្អ ដូចសេះដែលទឹមរាជរថរបស់ ព្រះចៅផារ៉ោន។ គ្រឿងអលង្ការរបស់អូន ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត ហើយខ្សែករបស់អូន ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។ យើងនឹងធ្វើក្រវិលមាស ដែលមានលំអដោយប្រាក់ឲ្យនាងពាក់។ ពេលព្រះរាជាកំពុងសោយព្រះស្ងោយ ទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។ ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹង ផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
បទចម្រៀង 1:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱមាសសំឡាញ់អើយ អញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។ ៙ កំពុងដែលស្តេចទ្រង់គង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ