បទចម្រៀង 1:5-8

បទចម្រៀង 1:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​គួរឲ្យ​ស្រឡាញ់ ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន សូម​កុំ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ ដ្បិត​ខ្ញុំ​បាន​ហាល​ថ្ងៃ​ហើយ ពួក​បង‌ប្អូន​ប្រុស​របស់​ខ្ញុំ ខឹង​នឹង​ខ្ញុំ គេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯ​ចម្ការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ថា ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សម្រាក​ពេល​ថ្ងៃ​ត្រង់? តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី ដែល​ត្រូវបាំង​មុខ នៅ​ជា‌មួយ​ហ្វូង​សត្វ របស់​ពួក​មិត្ត​ភក្ដិ របស់​ព្រះ‌អង្គ​ដូច្នេះ។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ មាន​តែ​ចេញ​ទៅ​តាម​ដាន​ជើង របស់ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង ក្បែរ​ត្រសាល​របស់​ពួកគង្វាល​ចុះ។

ចែក​រំលែក
អាន បទចម្រៀង 1

បទចម្រៀង 1:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់ គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ និង​ដូច​កម្រាល​ព្រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ កុំ​មើល‌ងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។ បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​យាម​ចម្ការ​ទំពាំង‌បាយជូរ តែ​ខ្ញុំ​ពុំ​បាន​យាម​ចម្ការ​ទំពាំង‌បាយជូរ របស់​ខ្ញុំ​ផ្ទាល់​ទេ។ ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​ឲ្យ​ហ្វូង​ចៀម សម្រាក​នៅ​កន្លែង​ណា? សូម​កុំ​ទុក​ឲ្យ​អូន​ដើរ​រក​បង នៅ​ក្បែរ​ហ្វូង​ចៀម​មិត្ត‌ភក្ដិ​របស់​បង​ឡើយ! ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ ប្រសិន​បើ​នាង​មិន​ដឹង​ទេ ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម ហើយ​ឃ្វាល​ពពែ​របស់​នាង នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!

ចែក​រំលែក
អាន បទចម្រៀង 1

បទចម្រៀង 1:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សម ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយ ដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយ ពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំ គេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។ ៙ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់ ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវ បាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿន ទ្រង់​ដូច្នេះ។ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាម‌ដាន​ជើង​របស់ ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួក អ្នក​គង្វាល​ចុះ។

ចែក​រំលែក
អាន បទចម្រៀង 1