បទចម្រៀង 1:5-6
បទចម្រៀង 1:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចពន្លានៅស្រុកកេដារ និងដូចកម្រាលព្រំរបស់ព្រះបាទសាឡូម៉ូន។ កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។
បទចម្រៀង 1:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ ដ្បិតខ្ញុំបានហាលថ្ងៃហើយ ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
បទចម្រៀង 1:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរ ឯចំការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។