បទចម្រៀង 1:14-17
បទចម្រៀង 1:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា កញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ ស្រុកអេន-កេឌី។ ៙ មើល៍ ឯងស្រស់បស់ល្អ មាសសម្លាញ់អើយ មើល៍ ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។ មើល៍ ទ្រង់ក៏ល្អ ស្ងួនសម្លាញ់អើយ អើ ទ្រង់គួរស្រឡាញ់ណាស់ ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ
បទចម្រៀង 1:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលម្អងផ្កា ដែលដុះនៅតាមប្រភពទឹកអេនគេឌី ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! អូនល្អដាច់គេ! កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។ ម្ចាស់ចិត្តអូនអើយ បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ! ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។ មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង ហើយដើមកកោះទាំងនេះ ជាជញ្ជាំងផ្ទះរបស់យើង។
បទចម្រៀង 1:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចំការទំពាំងបាយជូរស្រុកអេន-កេឌី។ ៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយ មើល ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។ ៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយ អើ ទ្រង់គួរស្រឡាញ់ណាស់ ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ