រ៉ូម 11:17-21

រ៉ូម 11:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក នោះ​មិន​ត្រូវ​អួត​នឹង​មែក​ទាំង​នោះ​ឡើយ តែ​បើ​អ្នក​អួត ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! ដូច្នេះ អ្នក​នឹង​និយាយ​ថា «ព្រះ​បាន​កាច់​មែក​ទាំង​នោះ​ចេញ ដើម្បី​យក​ខ្ញុំ​មក​បំបៅ​ជំនួស!» ត្រូវ​ហើយ ព្រះ‌អង្គ​កាច់​ចេញ ដោយ​ព្រោះ​គេ​មិន​ជឿ ឯ​អ្នក​វិញ នៅ​ជាប់​បាន​ដោយ​សារ​តែ​អ្នក​មាន​ជំនឿ​ប៉ុណ្ណោះ។ ដូច្នេះ មិន​ត្រូវ​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​កោត​ខ្លាច​វិញ។ ដ្បិត​បើ​ព្រះ​មិន​បាន​សំចៃ​ទុក​មែក​ពី​កំណើត​ទៅ​ហើយ នោះ​ក្រែង​ព្រះ‌អង្គ​មិន​សំចៃ​ទុក​អ្នក​ដែរ។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សាសន៍​អ៊ីស្រា‌អែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ ដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជី‌ជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! អ្នក​ប្រហែល​ជា​ពោល​ថា “ព្រះ‌ជា‌ម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។ មែន​ហើយ! ព្រះអង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ​ត្រូវ​ភ័យ​ខ្លាច​វិញ។ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ពុំ​ទុក​មែក​ពី​កំណើត​ទេ ព្រះអង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ ត្រូវ​ហើយ គេ​ត្រូវ​កាច់​ចេញ ដោយ​ព្រោះ​មិន​ជឿ ហើយ​ដែល​អ្នក​ជាប់​នៅ គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ ដូច្នេះ កុំ​ឲ្យ​ឆ្មើង‌ឆ្មៃ​ឡើយ ចូរ​ភ័យ​ខ្លាច​វិញ ពី​ព្រោះ បើ​ព្រះ‌ទ្រង់​មិន​បាន​សំចៃ​ទុក​នូវ​មែក​កំណើត នោះ​ក្រែង​មិន​សំចៃ​ទុក​អ្នក​ដែរ

ចែក​រំលែក
អាន រ៉ូម 11