វិវរណៈ 8:10-11
វិវរណៈ 8:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតាទីបីផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ធ្លាក់ទៅលើអស់ទាំងទន្លេមួយភាគបី និងទៅលើរន្ធទឹកនានាដែរ។ ផ្កាយនោះឈ្មោះថា «ស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល ហើយមនុស្សជាច្រើនស្លាប់ដោយសារទឹកនោះ ព្រោះបានត្រឡប់ជាល្វីងអស់ហើយ។
វិវរណៈ 8:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។ ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។
វិវរណៈ 8:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនឹងលើអស់ទាំងរន្ធទឹក ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។